Month: April 2020

ព្រះដែលជួយសង្រ្គោះ

គេ​បាន​ចាត់​ទុក​លោក​ដេសម៉ុន(Desmond) “ក្នុង​ចំណោម​មនុស្ស​ដែល​ក្លាហាន​បំផុត” ប៉ុន្តែ គាត់​មិន​ដូច​ជា​អ្វីដែល​អ្នក​ដទៃ​បាន​រំពឹង​គិត​នោះ​ទេ។ លោក​ដេសម៉ុន​គឺ​ជា​ទាហាន ដែល​បាន​បដិសេធ​មិន​ព្រម​កាន់​កាំ​ភ្លើង។ ក្នុង​នាម​ជា​ពេទ្យ​ទាហាន គាត់​បាន​ជួយ​សង្រ្គោះ​ទាហាន​៧៥​នាក់ ដែល​មាន​របួស ដោយ​សែង​ពួក​គេ​ម្តង​មួយ​ៗ​ តែ​ម្នាក់ឯង ចេញ​ពី​សមរភូមិ​ដ៏​ក្តៅ​គគុក ដែល​ក្នុង​ចំណោម​នោះ ក៏​មាន​អ្នក​ដែល​ធ្លាប់​ហៅ​គាត់​ថា ជន​កំសាក និង​បាន​សើចចម្អក​ឲ្យ​សេចក្តី​ជំនឿ​របស់​គាត់​ផង​ដែរ។  ខណៈ​ពេល​ដែល​លោក​ដេស​ម៉ុន​បាន​រត់​ចូល​កន្លែង​ដែល​កំពុង​មាន​ការបាញ់​ដាក់​គ្នា​ជា​ខ្លាំង គាត់​ក៏​បាន​អធិស្ឋាន​ជាប់​ជានិច្ច​ថា “ឱ​ព្រះ​អម្ចាស់ សូម​ជួយ​ទូល​បង្គំ ឲ្យ​អាច​សង្រ្គោះ​ជីវិត​មនុស្ស​ម្នាក់​ទៀត”។ គាត់​ក៏​បាន​ទទួល​មេដាយ​កិត្តិ​យស សម្រាប់​សេចក្តី​ក្លាហាន​របស់​គាត់។​

ព្រះគម្ពីរ​បាន​ប្រាប់​យើង​ថា មនុស្ស​មាន​ការ​យល់​ច្រឡំ​យ៉ាង​ខ្លាំង ចំពោះ​ព្រះ​អង្គ។ ព្រះ​យេស៊ូវ​បាន​យាង​ចូល​ក្នុង​ទីក្រុង​យេរូសាឡិម ដោយ​ជិះ​លើ​ខ្នង​សត្វ​លា ដូច​ដែល​ហោរា​សាការី​បាន​ថ្លែង​ទំនាយ​(៩:៩) ហើយ​ហ្វូង​មនុស្ស​ក៏​បាន​គ្រវី​ធាង​ចាក ដោយ​ស្រែក​ឡើង​ថា “ហូសាណា!”(ដែល​ជា​ការ​ស្រែក​សរសើរ​ដំកើង  មាន​ន័យ​ថា “សង្រ្គោះ”!)។ ពួក​គេ​បាន​ដក​ស្រង់​បទ​គម្ពីរ​ទំនុក​ដំកើង ១១៨:២៦ ដោយ​ស្រែក​ឡើង​ថា “ព្រះអង្គ​ដែល​យាង​មក​ដោយ​ព្រះនាម​ព្រះអម្ចាស់ គឺ​ជា​ស្តេច​នៃ​អ៊ីស្រាអែល ទ្រង់​ប្រកប​ដោយ​ព្រះពរ”(យ៉ូហាន ១២:១៣) ។ ប៉ុន្តែ ខគម្ពីរ​បន្ទាប់ នៅ​ក្នុង​បទគម្ពីរ​ទំនុក​ដំកើង​នោះ បាន​និយាយ​សំដៅ​ទៅ​លើការ​នាំ​យក​ដង្វាយ​មក “ដោយ​មាន​ធាង​ចាក​នៅ​ដៃ” (ទំនុក​ដំកើង ១១៨:២៧)។  ហ្វូង​មនុស្ស នៅ​ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក​១២ បាន​ទន្ទឹង​រង់​ចាំ ស្តេច​នៅ​ផែន​ដី ដែល​នឹង​សង្រ្គោះ​ពួក​គេ​ឲ្យ​រួច​ពី​នឹម​ត្រួត​ត្រា​របស់​ចក្រ​ភព​រ៉ូម៉ាំង ប៉ុន្តែ ព្រះយេស៊ូវ​ទ្រង់​ល្អ​លើស​ស្តេច​នៅ​ផែនដី។ ព្រះ​អង្គ​ជា​ស្តេច​លើអស់​ទំាង​ស្តេច  ហើយ​ជា​ដង្វាយ​របស់​យើង ដែល​ជា​ព្រះ​យក​កំណើត​ជា​មនុស្ស ដោយ​ស្ម័គ្រ​ព្រះ​ទ័យ​ឱប​ក្រសោប​យក​ឈើ​ឆ្កាង…

ការស្រេកឃ្លានជ្រាលជ្រៅបំផុត

កាល​លោក​ដាន់ខិន(Duncan) នៅ​ក្មេង គាត់​ខ្លាច​មាន​លុយ​ចាយ​មិន​គ្រប់ ដូច​នេះ ពេល​គាត់​ចូល​ដល់​វ័យ​២០​ឆ្នាំ គាត់​ក៏​បាន​ចាប់​ផ្តើម​កសាង​អនាគត​ខ្លួន​ឯង ដោយ​មាន​ក្តី​ប្រា​ថ្នា​ដ៏​ធំ​មួយ។ គាត់​បាន​ទៅ​ធ្វើ​ការ នៅ​ក្រុម​ហ៊ុន​ស៊ីលីខិន វ៉ាលេយ ដ៏​មាន​កិត្យា​នុភាព ហើយ​គាត់​បាន​ឡើង​មុខ​តំណែង​ជា​បន្ត​បន្ទាប់ ធ្វើ​ឲ្យ​គាត់​រក​បាន​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​មហា​សាល។ គាត់​បាន​តម្កល់​លុយ​ជា​ច្រើន​ក្នុង​កុង​ធនាគារ​របស់​គាត់ មាន​ឡាន​ស្ព័រ​ដ៏​ទំនើប​មួយ​គ្រឿង និង​មាន​ផ្ទះតម្លៃ​មួយ​លាន​ដុល្លា​មួយ​ខ្នង នៅ​រដ្ឋ​កាលី​ហ្វូញ៉ា។

គាត់​មាន​អ្វី​ៗ​ដែល​គាត់​ប្រាថ្នា តែ​គាត់​នៅ​តែ​មិន​សប្បាយ​ចិត្ត។ លោក​ដាន់ខិន​ក៏​បាន​និយាយ​ថា “ខ្ញុំ​មាន​ការ​ថប់​បារម្ភ និង​មិន​ចេះ​ស្កប់​ចិត្ត ចំពោះ​អ្វី​ដែល​ខ្ញុំ​មាន។ តាម​ពិត ទ្រព្យ​សម្បត្តិ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ការ​រស់​នៅ​កាន់​តែ​ពិបាក”។ ទោះ​គាត់​មាន​លុយ​ប៉ុន្មាន​គំនរ​ក៏ដោយ ក៏​គាត់​នៅ​តែ​មិន​អាច​រក​បាន​មិត្ត​ភាព ភាព​ជា​សហគមន៍ ឬ​ក្តី​អំណរ​ពិត​ប្រាកដ ហើយ​វា​ច្រើន​តែ​ធ្វើ​ឲ្យ​គាត់​ឈឺ​ក្បាល​កាន់​តែ​ខ្លាំង។

អ្នក​ខ្លះ​ខំ​ចំណាយ​កម្លាំង និង​ពេល​វេលា ដើម្បី​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​ជីវិត​មាន​សុវត្ថិ​ភាព។ ប៉ុន្តែ វា​គ្រាន់​តែ​ជា​ល្បែង​របស់​មនុស្ស​ល្ងង់​ខ្លៅ​ប៉ុណ្ណោះ។ ព្រះ​គម្ពីរ​បាន​ចែង​ថា “អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នោះ​នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ” (សាស្តា ៥:១០)។ អ្នក​ខ្លះ​បាន​ខំ​ធ្វើ​ការ​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​យ៉ាង​យូរ​។ ពួក​គេ​បាន​តស៊ូ និង​រុញ​ច្រាន​ខ្លួន​ឯង​ទៅ​មុខ ដោយ​ប្រៀប​ធៀប​ទ្រព្យ​សម្បត្តិ​ខ្លួន​ឯង និង​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ហើយ​ក៏​បានព្យាយាម​ស្វែង​រក​ឋានៈ​ក្នុង​សង្គម។ ពួក​គេ​ប្រហែល​ជា​គិត​ថា ខ្លួន​បាន​រក​ឃើញ​សេរី​ភាព​ផ្នែក​ហិរញ្ញ​វត្ថុ​ហើយ ប៉ុន្តែ ពួក​គេ​នៅ​តែ​មិន​ស្កប់​ចិត្ត​ដដែល។ ពួក​គេ​នៅ​តែ​មាន​អារម្មណ៍​ថា មិន​គ្រប់​គ្រាន់។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ព្រះ​គម្ពីរ​សាស្តា​បាន​លើក​ឡើង​ថា “​អ្នក​ណា​ដែល​ចូល​ចិត្ត​ទ្រព្យ​ដ៏​បរិបូរ នោះ​ក៏​មិន​ស្កប់​ចិត្ត​ដោយ​ផល​ចំរើន​ប៉ុណ្ណោះ​ដែរ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ”(ខ.១០)។

តាម​ពិត ការ​ព្យាយាម​ស្វែង​រក​ភាព​ស្កប់​ចិត្ត…

រឿងដែលនឹងកើតឡើងបន្ទាប់

នៅ​ពេល​យប់ ក្នុង​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ១៩៦៨ លោក​បណ្ឌិត ម៉ាទីន លូស័រ ឃីង(Martin Luther King) បាន​ថ្លែង​សន្ទ​រក​ថា ជា​លើក​ចុង​ក្រោយ​ថា “ខ្ញុំ​បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ហើយ”។ ក្នុង​សន្ទរក​ថា​នោះ គាត់​បាន​និយាយ​ព្រលយ​ពាក្យ​ថា គាត់​ប្រហែល​ជា​​រស់​មិនបាន​យូរ​ទេ។ គាត់​មាន​ប្រសាសន៍​ថា “យើង​នៅ​មាន​ថ្ងៃ​ដ៏​ពិបាក ដែល​នឹង​មក​ដល់។ ប៉ុន្តែ ពេល​នេះ ខ្ញុំ​មិន​ខ្វល់​អំពី​រឿង​នេះ​ទេ។ ព្រោះ​ខ្ញុំ​បាន​ឡើង​ដល់​កំពូល​ភ្នំ​ហើយ។ ហើយ​ខ្ញុំ​បាន​មើល​មក​ក្រោម ខ្ញុំ​ឃើញ​ទឹក​ដី​សន្យា។ ខ្ញុំ​ប្រហែល​មិន​បាន​ទៅ​ដល់​ទឹក​ដី​សន្យា​ជា​មួយ​អ្នក​ទេ … ប៉ុន្តែ យប់​នេះ​ខ្ញុំ​សប្បាយ​ចិត្ត។ ខ្ញុំ​មិន​ព្រួយ​បារម្ភ​អំ​ពី​អ្វី​ទាំង​អស់។ ខ្ញុំ​មិន​ខ្លាច​មនុស្ស​ណា​ទាំង​អស់។ ភ្នែក​ខ្ញុំ​បាន​ឃើញ​សិរីល្អ​នៃ​ព្រះ​អម្ចាស់ ដែល​ជិត​យាង​មក​ដល់”។ នៅ​ថ្ងៃ​បន្ទាប់ គាត់​ក៏​ត្រូវ​គេ​លួច​ធ្វើ​ឃាត។

ពេល​ដែល​សាវ័ក​ប៉ុល​ជិត​ដល់​ពេល​ស្លាប់ គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ ដែល​ជា​សិស្ស​របស់​គាត់​  ដែល​ក្នុង​នោះ​គាត់​បាន​សរសេរ​ថា “ដ្បិត​ខ្ញុំ​កំពុង​តែ​ត្រូវ​ច្រួច​ចេញ ឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​លា​ទៅ ក៏​បាន​មក​ដល់​ហើយ… ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្តី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះអម្ចាស់​ដ៏​ជា​ចៅក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ”(២ធីម៉ូថេ ៤:៦,៨)។ សាវ័ក​ប៉ុល​បាន​ដឹង​ថា ពេល​វេលា​របស់​គាត់​នៅ​លើ​ផែន​ដី ជិត​ដល់​ទីបញ្ចប់​ហើយ គឺ​មិន​ខុស​ពី​លោក​បណ្ឌិត​ឃីង​ឡើយ។ បុរស​ទាំង​ពីរ សុទ្ធ​តែ​បាន​ឆ្លង​កាត់​ជីវិត ដែល​បាន​បំពេញ​បេសក​កម្ម​ដ៏​អស្ចារ្យ​ថ្វាយ​ព្រះ​អម្ចាស់ តែ​ពួក​គេ​មិន​ដែល​ភ្លេច​ផ្តោត​ទៅ​លើ​ជីវិត​ដ៏​ពិត ដែល​កំពុង​រង់​ចាំ​ពួក​គេ​នៅ​នគរស្ថាន​សួគ៌​នោះ​ឡើយ។ ដូច​នេះ អ្នក​ទាំង​ពីរ​បាន​ស្វាគមន៍​ការ​អ្វី​ដែល​ពួក​គេ​នឹង​ជួប​នៅ​ពេល​ខាង​មុខ។​

សូម​យើង​កុំ​ផ្តោត​ទៅ​លើ​អ្វី​ដែល​មើល​ឃើញ​នោះ​ឡើយ…

អ្នកថ្វាយដោយអំណរ

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ភរិយា​ខ្ញុំ​បាន​ទិញ​ទំនិញ ដោយ​បង់​ប្រាក់​លើស​តម្លៃ​របស់​វា ហើយ​គេ​ក៏​បាន​បង្វិល​លុយ​ដែលបាន​បង់​លើស​នោះ​មក​ឲ្យ​17គាត់​វិញ។ គាត់​មិន​បាន​រំពឹង​ថា គេ​នឹង​សង​គាត់​វិញ​ទេ តែ​គាត់​ក៏​បាន​ឃើញ​ប្រាក់​បង្វិល​នោះ នៅ​ក្នុង​ប្រអប់​សំបុត្រ​របស់​គាត់។ ក្នុង​អំឡុង​ពេល​នោះ មិត្ត​ល្អ​ម្នាក់​បាន​ចែក​ចាយ​ អំពី​តម្រូវ​ការ​របស់​ស្រ្តី នៅប្រទេស​ផ្សេង ដែល​ជា​អ្នក​មាន​គំនិត​ធ្វើ​អាជីវ​កម្ម និង​បាន​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​មាន​ភាព​ល្អ​ប្រសើរ​ឡើង តាម​រយៈ​ការ​អប់​រំ និង​ការ​រក​ស៊ី។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ជា​ញឹក​ញាប់ បញ្ហា​ហិរញ្ញ​វត្ថុ គឺ​ជា​ឧប​ស័គ្គ​ទីមួយ​របស់​ពួក​គេ។

ភរិយា​របស់​ខ្ញុំ​ក៏​បាន​យក​ប្រាក់​បង្វិល​នោះ ទៅ​ផ្តល់​ប្រាក់​កម្ចី​ដល់​អង្គការ​គ្រីស្ទ​បរិស័ទ​មួយ​ ដែល​បាន​ផ្តោត​ទៅ​លើការ​ជួយ​ស្រ្តី​ទាំង​នោះ។ ពេល​ដែល​គេ​សង​ប្រាក់​កម្ចី​នោះ​មក​វិញ គាត់​ក៏​បាន​យក​លុយ​នោះ​ទៅ​ផ្តល់​ប្រាក់​កម្ចី​ឲ្យអ្នក​ផ្សេង​ទៀត។ គាត់​ក៏​បន្ត​ធ្វើ​ដូច​នេះ​ ហើយ​រហូត​មក​ដល់​ពេល​នេះ គាត់​បាន​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​ស្រ្តី​ទាល់​ក្រ​២៧​នាក់ ដើម្បី​ជួយ​ដល់​ជីវិភាព​របស់​ពួក​គេ។ ភរិយា​ខ្ញុំ​មាន​រឿង​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត ប៉ុន្តែ គាត់​កម្រ​មាន​ទឹកមុខ​ញញឹម​ខ្លាំង ដូច​ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថ្មី​ៗ អំពី​ភាព​រីក​ចម្រើន ដែល​កំពុង​កើត​ឡើង ក្នុង​ជីវិត​របស់ស្រ្តី​ទាំង​នោះ ដែល​គាត់​មិន​ដែល​បាន​ជួប​ពី​មុនមក​សោះ។

បទ​គម្ពីរ​២កូរិនថូស ៩:៧ បាន​ចែង​ថា “​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ” ប៉ុន្តែ ជា​ញឹក​ញាប់ យើង​ច្រើន​តែ​ឮ​គេ​និយាយ​សង្កត់​ធ្ងន់​អំ​ពី អ្នក​ថ្វាយ ។ ប៉ុន្តែ ការ​ថ្វាយ​របស់​យើង គឺ​ត្រូវ​មាន​លក្ខណៈ​ដ៏​ជាក់​លាក់​របស់​វា គឺ​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង ដោយ “មិន​ស្ទាក់​ស្ទើរ ឬ​បង្ខំ”ឡើយ ហើយ​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ព្រោះគ្រាប់​ពូជ “ដោយ​សទ្ធា” (ខ.៦-៧)។ ម្យ៉ាង​ទៀត ការ​ថ្វាយ​របស់​យើង ក៏​ត្រូវ​ធ្វើ​ឡើង​ដោយ “អំណរ”។…

ការអធិស្ឋាន ដូចព្រះយេស៊ូវ

កាក់​នីមួយ​ៗ សុទ្ធ​តែ​មាន​ផ្ទៃ​ពីរ។ ក្នុង​ភាសា​អង់​គ្លេស គេ​ហៅ​ផ្ទៃ​ខាង​មុខ​ថា “ក្បាល” ដែល​តាម​ធម្មតា វា​មាន​រូប​របស់​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ណា​មួយ។ គេ​បាន​ផលិត​កាក់​ដូច​នេះ តាំង​ពី​សម័យ​ចក្រ​ភព​រ៉ូម៉ាំង​មក​ម្ល៉េះ។​ គេ​ហៅ​ផ្ទៃ​ខាង​ខ្នងរបស់​កាក់​ថា “កន្ទុយ”។  ការ​ហៅ​ដូច​នេះ គឺ​អាច​មាន​ប្រភព​មក​ពី​កាក់​១០​ភែន​របស់​ចក្រ​ភព​អង់​គ្លេស ដែល​មាន​រូបកន្ទុយ​សត្វ​តោ​បាស់​ទៅ​លើ ក្នុង​លក្ខណៈ​ដូច​ជា​ឡូហ្គោ ឬនិមិត្តសញ្ញាតំណាង។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​អធិស្ឋាន​របស់​ព្រះ​គ្រីស្ទ ក្នុង​សួន​ច្បារ​កេតសេម៉ានី ដែល​មាន​ពីរ​ផ្នែក​ផង​ដែរ។ ក្នុង​ពេល​ដែល​ជ្រាល​ជ្រៅ​បំផុត​ក្នុង​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​នៅ​លើ​ផែន​ដី នៅ​ពេល​យប់​មុន​ពេល​ព្រះ​អង្គ​សុគត នៅ​លើ​ឈើ​ឆ្កាង ព្រះ​យេស៊ូវ​បាន​អធិស្ឋាន​ថា “ឱ​ព្រះវរបិតា​អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ”(លូកា ២២:៤២)។ ពេល​ដែល​ព្រះ​គ្រីស្ទ​មាន​បន្ទូល​ថា “សូម​យក​ពែង​នេះ​ចេញ” ​គឺ​ព្រះ​អង្គ​កំពុង​តែ​អធិស្ឋាន​ដោយ​ព្រះ​ទ័យ​ស្មោះ​ត្រង់។ គឺ​ព្រះ​អង្គបង្ហាញ​បំណង​ព្រះ​ទ័យ​ផ្ទាល់​ខ្លួន​ថា នេះ​ជា​អ្វី​ដែល​ព្រះ​អង្គ​ចង់​បាន។

បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​បាន​ចូល​ដល់​ការ​អធិស្ឋាន​មួយ​ផ្នែក​ទៀត​ ដែល​ក្នុង​នោះ​ព្រះ​អង្គ​អធិស្ឋាន​ថា “តែ​កុំ​តាម​ចិត្តទូល​បង្គំ​ឡើយ”។ ក្នុង​ផ្នែក​នេះ ព្រះ​អង្គ​បាន​លះ​បង់​ខ្លួន​ឯង។ ការ​លះ​បង់​អាត្មា​ខ្លួន​ឯង​ថ្វាយ​ដល់​ព្រះ ចាប់​ផ្តើម​ ពេលដែល​យើង​អធិស្ឋាន​ថា “តើ​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​ទូល​បង្គំ​ធ្វើ​អ្វី?”

ការ​អធិស្ឋាន​ដែល​មាន​ពីរ​ផ្នែក​នេះ ក៏​បាន​ចែង​នៅ​ក្នុង​បទ​គម្ពីរ​ម៉ាថាយ ជំពូក​២៦ និង ម៉ាកុស ជំពូក​១៤ ហើយ​ក៏​បាន​លើក​ឡើង នៅ​ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក​១៨​ផង​ដែរ។ ​ការ​អធិស្ឋាន​របស់​ព្រះ​យេស៊ូវ​មាន​ពីរ​ផ្នែក គឺ​ផ្នែក​ដែលព្រះ​អង្គ​ចង់​ឲ្យ​ព្រះ​វរបិតា​ដក​ពែង​ចេញ​(អ្វី​ដែល​ព្រះ​អង្គ​ចង់​បាន) និង​ផ្នែក​ដែល​ព្រះ​អង្គ​ទូល​សូម​ កុំ​ឲ្យ​តាម​ចិត្ត​ព្រះ​អង្គ(គឺ​អ្វី​ដែល​ព្រះ​វរបិតា​ចង់​បាន) ដែល​ក្នុង​នោះ…